ចូលឆ្នាំដេកចាំមករាប់ខែ
នឹកបងនឹកពុក នឹកស្រុកនឹកម៉ែ
(ចូលឆ្នាំដេកចាំមករាប់ខែ នឹកបងនឹកពុក នឹកស្រុកនឹកម៉ែ)
សន្សំលុយតាំងពីឆ្នាំមុន
បើសិនមានឃីអ៊ុន មានប្រពន្ធមួយដែរ
(សន្សំលុយតាំងពីឆ្នាំមុន បើសិនមានឃីអ៊ុន មានប្រពន្ធមួយដែរ)
មានអូនឱ្យបងគយគន់
បើសិនអូនចិត្តទន់ បងសុំម៉ែលក់ស្រែ
អីយ៉ាសអីយ៉ូយ អីយ៉ាសអីយ៉ូយ ឱណាអីយ៉ូយអីយ៉ាស
ញ៉ែមែនបងញ៉ែឱ្យបានមុនចង់បណ្តាក់ទុន លែងចង់នៅសៅកែ
(ញ៉ែមែនបងញ៉ែឱ្យបានមុនចង់បណ្តាក់ទុន លែងចង់នៅសៅកែ)
ឆ្នាំថ្មីទទួលទេវតា
តាមដូនតាអ្នកអើយគួរគប្បី
ជុំញាតិមិត្តរាំកន្ទ្រឹម
ស្នាមញញឹមនេះកន្ទ្រឹមឆ្នាំថ្មី
ទៅស្រុកជួបតាជួបយាយ
ម្ហូបពេញតុ កូកាកូឡាគាស់ថ្មី
សង្ក្រាន្តមានជ័យ សេរីបររ
ថាសង្ក្រាន្តឆ្នាំថ្មីទេវតាឱ្យពរ
បើនាងបានបង បងមិនឱ្យអូនខាត
ដៃទន់ៗបងមិនឱ្យអូនលំបាក
បើនាងបានបង បងមិនឱ្យអូនយ៉ាក
អីថាបើនាងបានបង បងមិនឱ្យរ៉ោករ៉ាក
កុំគិតយូរ baby boo I need chu
ផ្សងរកគូតាំងពី ២០២២
ចាំអូនយូរតិចគេហៅបងពូ
ប្រយ័ត្នតែសាច់បងយារ ដូចទំពារស្ករកៅស៊ូ
ចង់មើលចិត្ត ដូនអូនជួបចាស់ៗ
ចង់ចែចូវ មិនចង់ចូលផ្សេងផ្កាស
ចាំដល់ណាឬចាំបង ៣០ ក្រាស់
តិចបងចាស់ដូហ្គេញ ជ្រួញប៉ះច្រើនបំណះ
ចង់មើលចិត្ត ដូនអូនជួបចាស់ៗ
ចង់ចែចូវ មិនចង់ចូលផ្សេងផ្កាស
ចាំដល់ណាឬចាំបង ៣០ ក្រាស់
តិចបងចាស់ដូហ្គេញ ជ្រួញប៉ះច្រើនបំណះ
វេេហ...
Pull up to ya ចូលឆ្នាំ
We gon' party, woah
ល្បែងប្រជាប្រិយ ខ្មែរយើងមានមួយគំនរ
ឃើញចរណៃ ដៃបងវ៉ៃស៊ីញ៉
សង្ឃឹមអូនមិនប្រកាន់ ចោលឈុងឱ្យបងឈោង
Feel like ស្នេហ៍ដំបូង ពេលបងឈោងអូនអូនញញឹម
បេះដូងឌុកដាក់ចង់រើសអូនយកមកចិញ្ចឹម
មិនឱ្យប្រលូកប្រលាក់ ស្រស់ពព្រាយ រីកពព្រឹម
ប្រហែលជាអូនខ្លា ព្រោះបងឮអូនគ្រហឹម
មាត់រឹងតែបងដឹងថាអូនស្នេហ៍
មាត់ប៉ាអូនក៏គាត់ស្រលាញ់បងដែរ
កន្ទ្រឹម ហ៊ីបហប បងកំលោះស្រុកខ្មែរ
ស្របអូនស្រប, treat អូនដូចទៅកែ
មាត់រឹងតែបងដឹងថាអូនស្នេហ៍
មាត់ប៉ាអូនក៏គាត់ស្រលាញ់បងដែរ
កន្ទ្រឹម ហ៊ីបហប បងកំលោះស្រុកខ្មែរ
ស្របអូនស្រប, treat អូនដូចទៅកែ
ឆ្នាំថ្មីទទួលទេវតា
តាមដូនតាអ្នកអើយគួរគប្បី
ជុំញាតិមិត្តរាំកន្ទ្រឹម
ស្នាមញញឹមកន្ទ្រឹមឆ្នាំថ្មី
ទៅស្រុកជួបតាជួបយាយ
ម្ហូបពេញតុ កូកាកូឡាគាស់ថ្មី
សង្ក្រាន្តមានជ័យ សេរីបររ
ថាសង្ក្រាន្តឆ្នាំថ្មីទេវតាឱ្យពរ
© 2025 资源提供方声明:本站资源索引与互联网,本站不存储任何资源,版权归原作者,禁止用于非法用途。